Cristiano Ronaldo
Cristiano Ronaldo រកបាន ១ គ្រាប់ ជួយឲ្យក្រុមសេះបង្កង់ Juventus យកឈ្នះលើ AC Milan

នៅក្នុងការប្រកួតពានរង្វាន់ Super Cup (Supercoppa Italiana) របស់ប្រទេសអ៊ីតាលី ដោយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ១ គ្រាប់ ជួយឲ្យក្រុមសេះបង្កង់ Juventus យកឈ្នះលើ AC Milan ដោយលទ្ធផល ១ ទល់ ០ នាកីឡដ្ឋាន King Abdullah Sports ។

គ្រាប់បាល់ជ័យជម្នះនេះក្រុមសេះបង្កង់ ធ្វើបានសម្រេចដោយការតែតមួយក្បាលរបស់ Ronaldo បន្ទាប់ពីកីឡាករ Miralem Pjanic លើកបាល់យ៉ាងល្អ ដូច្នេះហើយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ ជាវិរ:បុរសក្នុងជោគជ័យនេះ៕

ការ​ប្រកួត​កាល​ពី​យប់​មិញ​មិន​បាន​ធ្វើ​ឡើង​ក្នុង​ទឹកដី​អ៊ីតាលី​នោះ​ទេ​ពោល​គឺ​ធ្វើ​ឡើង​នៅ អារ៉ាប៊ីសាអូឌីត​ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ចម្លែក​ដែរ ដោយ​ហេតុ​ថា​ពាន​នេះ​ជា​រឿយៗ​តែង​ប្រកួត​នៅ​បរទេស​ដើម្បី​ទាក់ទាញ​អ្នក​គាំទ្រ​។ ប្រទេស​ដែល​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ Supercoppa Italiana មាន​ដូចជា អ៊ីតាលី​ខ្លួន​ឯង, អាមេរិក, ចិន​, លីបេរីយ៉ា, កាតា​ និង​យប់​មិញ​គឺ​អារ៉ាប៊ី​៕