ខែ្សប្រយុទ្ធ Cristiano Ronaldo បាននិយាយថា Paris Saint-Germain ឆ្នាំនេះ ពិតជាខ្លាំងមែន ប៉ុន្ដែ Real Madrid ក៏មិនអប់ដែរ ថែមទាំងពោរពេញដោយពិសោធន៍។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ទោះ Ronaldo ស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ La Liga មិនសូវបានច្រើនក៏ពិតមែន ប៉ុន្ដែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Champions League រដូវកាលនេះ ។

មុន​ការ​ប្រកួត​មក​ដល់​កីឡាករ​​វ័យ​ 33​ឆ្នាំ​​បាន​​លើក​សរសើរ​ក្រុម​ PSG តែ​ក៏​រំឭក​ដែរ​ថា​​ក្រុម​ខ្លួន​ខ្លាំង និង​មាន​បទពិសោធន៍​ជ្រៅជ្រះ​ក្នុង​ពាន​រង្វាន់​ធំ​ក្នុង​ទ្វី​អឺរ៉ុប​មួយនេះ។

Ronaldo បាននិយាយថា៖ «ពួកយើងនឹងត្រូវតទល់ នឹងក្រុមដ៏អស្ចារ្យមួយ ដែលមានកីឡាករល្អៗច្រើន ប៉ុន្តែពួកយើងនឹងបង្ហាញថា Real Madrid គឺជាក្រុមខ្លាំង ដែលមានបទពិសោធន៍ពេញខ្លួន។ ពួកយើងត្រូវយកចិត្តទុកដាក់ និងលេងទាំងពីរជើងឲ្យបានល្អក្នុង Champions League ពួកយើងនឹងខិតខំលេងឱ្យបានល្អបំផុត» ៕

ប្រភពពី៖ marca