photo of Cristiano Ronaldo
Cristiano Ronaldo ធ្វើ​​ដំ​ណើ​រ​ទៅ​កាន់​ទីក្រុង Barcelona ដើម្បី​ព្យាបាល​របួស​ភ្លៅ

នៅពេលនេះកីឡាករខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្លឹបសេះបង្កង់ Juventus បានធ្វើដំណើរ ទៅកាន់ទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យបញ្ហារបួសសាច់ដុំភ្លៅ ដែលបានកើតឡើងនៅ អំឡុងពេលរូបគេ ធ្វើការប្រកួតឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងវគ្គជម្រុះពានរង្វាន់ Euro 2020 កាលពី សប្តាហ៍មុន។

Cristiano Ronaldo
Cristiano Ronaldo

ការប្រកួតរវាងក្រុមព័រទុយហ្គាល់ បានត្រឹមស្មើ ១-១ ទល់នឹងក្រុមសែប៊ី ដោយខ្សែប្រយុទ្ធរូបនេះបានរងរបួស ក្នុងប្រមាណ ៣១នាទីដំបូងក្នុងវគ្គទី១ ហើយនៅពេលនេះក្លឹប Juventus និងសាមីខ្លួន Ronaldo បានព្រមព្រៀង ធ្វើការតាមដាន និងពិនិត្យបញ្ហានេះបន្តទៀតនៅទឹកដីអេស្ប៉ាញ ដើម្បីឲ្យទាន់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្លឹប Ajax របស់ហូឡង់។

Cristiano Ronaldo
Cristiano Ronaldo

កីឡាករជើងស៊ុត វ័យ៣៤ឆ្នាំ Ronaldo បច្ចុប្បន្នរកបាន ១៩គ្រាប់ឲ្យសេះបង្កង់ Juventus និងខកខានការប្រកួត ពានរង្វាន់លីគកំពូលអីតាលី Serie A ៣ប្រកួតទល់នឹងក្រុម Empoli, Cagliari និង AC Milan មុននឹងការប្រកួត ជាមួយ Ajax នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ គ្រាដែលឱកាសវិលចូលទីលានមានត្រឹមតែ ៥០ភាគរយ ប៉ុណ្ណោះ៕