ខ្សែប្រយុទ្ធស្ដេចស Real Madrid កីឡាករ Cristiano Ronaldo ជឿជាក់ថា Philippe Coutinho នឹងប្រឹងប្រែងដើម្បីរីករាយនឹងពេលវេលារបស់គាត់នៅឯក្លឹប Barcelona ។

PHOTO OF Cristiano​ Ronaldo
Cristiano​ Ronaldo of Real Madrid

អតីតខ្សែបម្រើស្លាបក្លឹប Liverpool រូបនេះ បានបញ្ចប់ការផ្លាស់ទៅលេងនៅក្លឹប Barcelona កាលពីថ្ងៃចន្ទ ដោយត្រូវបានដាក់បង្ហាញទៅប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោកនិងអ្នកគាំទ្រច្រើនជាង 7.000 នាក់នៅ Camp Nou ។ សារព័ត៌មាន Diaro Gol របស់អេស៉្បាញបានអោយដឹងថា Ronaldo បានប្រាប់មិត្តភក្តិនិងមិត្តរួមក្រុមរបស់គាត់ ថាគាត់មានការអាណិតអាសូរចំពោះ Coutinho ។

PHOTO OF Philippe Coutinho
Philippe Coutinho of Barcelona

Ronaldo បាននិយាយជាមួយ Neymar ថា គាត់ជឿជាក់ថា Coutinho នឹងមកជំនួសមិត្តរួមជាតិរបស់គាត់នៅ Barce ហើយគាត់នឹងធ្វើការនៅក្រោមស្រមោលរបស់ Leo Messi និង Luis Suarez ប៉ុណ្នោះ ។ Coutinho នឹងក្លាយជាកីឡាករសំខាន់ម្នាក់របស់ក្រុម Liverpool ទៅជាកីឡាករទី 3 នៅ Barce ដែលជាកន្លែងដែលគាត់នឹងត្រូវធ្វើនិងខិតខំប្រឹងប្រែងសម្រាប់មិត្តរួមក្រុមរបស់គាត់ Messi និង Suarez ប៉ុណ្នោះ ។

ប្រភពពី៖ by433