ជាមួយនឹងខ្សែប្រយុទ្ធហង្សក្រហមលោក Mohamed Salah ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុម Real Madrid កីឡាករឆ្នើមអាហ្វ្រិកប្រចាំឆ្នាំ 2017 រូបនេះបានដោះស្រាយទាំងស្រុងនូវពាក្យចចាមអារ៉ាមទាំងនេះ នៅពេលដែលគាត់និយាយជាមួយសារព័ត៌មាន Soccer Laduma ។

photo of Mohamed Salah
Mohamed Salah of Liverpool

គាត់បាននិយាយប្រាប់សារព័ត៌មាន Soccer Laduma អំពីពាក្យចចាមអារ៉ាមដែលទាក់ទងគាត់ជាមួយនឹងក្រុម Real Madrid ថា “ខ្ញុំបានលឺពាក្យចចាមអារ៉ាមជាច្រើន តែវាមិនរំខានខ្ញុំទេ ។ ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវបានគេព្យាបាលយ៉ាងល្អនៅ Liverpool ហើយឥឡូវនេះ ខ្ញុំជាកម្មសិទ្ធិរបស់ក្រុម Liverpool ហើយខ្ញុំរីករាយនៅទឹកដី Anfield “។

Salah បានបន្ថែមទៀតថា “ខ្ញុំចង់ឈ្នះពានរង្វាន់នេះម្តងទៀតនៅឆ្នាំក្រោយ និងឆ្នាំបន្ទាប់និងប្រហែលជា 20 ដងទៀត។ “ខ្ញុំចង់ក្លាយជាកីឡាករដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាននៅអេហ្ស៊ីប ។ ខ្ញុំបានដឹងពីកីឡាករពីប្រទេសរបស់ខ្ញុំ ដែលបានសម្រេចជាច្រើន ខ្ញុំចង់ឱ្យគេចងចាំថា ខ្ញុំជាកីឡាករដ៏ឆ្នើមបំផុតដែលបានមកពីប្រទេសអេហ្ស៊ីប” ។

ប្រភពពី៖ soccerladuma