នេះ​គឺ​ជា​លើក​ទី​ពីរ​ហើយ​សម្រាប់​ខ្សែ​ប្រយុទ្ធ​មក​ពី​ Liverpool ដែល​ឈ្នះ​ពាន​នេះ​ បន្ទាប់​ពី​រូប​គេ​ធ្លាប់​ឈ្នះ​លើក​មុន​កាល​ពី​ខែ​វិច្ឆិកា។ Salah ស៊ុត​បញ្ចូល​ទី ​4​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​ 2​លើក​នៅ​ខែ​កុម្ភៈ​។

photo of Mohamed Salah
Mohamed Salah named Premier League Player of the Month

Salah បានផ្តួលកីឡាករ Sergio Aguero (Manchester City), Mousa Dembele (Tottenham), Pascal Gross (ក្រុម Brighton & Hove Albion), Eden Hazard (Chelsea), កីឡាករ Glenn Murray (ក្រុម Brighton) និងកីឡាករ Xherdan Shaqiri (Stoke City) ក្នុងការបោះឆ្នោតជាសាធារណៈដោយបានសំលេងច្រើនជាងគេ ។

នៅពេលទទួលបានពានរង្វាន់នៅឯ Melwood កីឡាករលេខ11 នៅ Liverpool រូបនេះ បាននិយាយថា៖ «វាល្អណាស់ក្នុងការឈ្នះពាននេះម្តងទៀតជាលើកទី2 ។ ខ្ញុំ​តែងតែ​ព្យាយាម​ជួយ​ក្រុម​ដើម្បី​បាន​៣​ពិន្ទុ​ និង​ឡើង​ទៅ​ចំណាត់​ថ្នាក់​ល្អ ខ្ញុំពិតជាសប្បាយចិត្តណាស់ក្នុងការឈ្នះវាម្តងទៀត» ៕

ប្រភពពី៖ liverpoolfc