ការរកបាន២គ្រាប់ម្នាក់ឯងទល់នឹង Tottenham យប់មិញ បានធ្វើឱ្យខ្សែប្រយុទ្ធ Salah ក្លាយជាកីឡាករដែលរកបាន២០គ្រាប់ក្នុងពេលយ៉ាងលឿនបំផុត Liverpool ក្នុងក្របខ័ណ្ឌ Premier League ។

photo of Mohamed Salah
Mohamed Salah is the fastest Liverpool player to score 20 goals in the Premier League

កីឡាករជម្រើសជាតិអេហ្ស៊ីបរូបនេះឆក់ឱកាសពីការភ្លាត់ស្នៀតរបស់ Eric Dier ដើម្បីស៊ុតគ្រាប់បើកឆាកក្នុងនាទីទី៣ ដែលជាគ្រាប់ទី២០របស់គេនៅក្នុងលីកក្នុង ២៥ ប្រកួតមកនេះ មុនរកបានគ្រាប់ទី២១ក្នុងនាទី៩០ ។

Salah ពេលនេះបានបំបែកកំណត់ត្រារបស់ Fernando Torres និង Daniel Sturridge ដែលរកបាន២០គ្រាប់ពី ២៧ ប្រកួតនៅ Premier League ។

សូមបញ្ជាក់ថា ក្នុងអតីតកាល (មុនសម័យទំនើបនៃក្របខ័ណ្ឌ Premier League) មានតែកីឡាករ Liverpool ២នាក់ប៉ុណ្ណោះដែលរកគ្រាប់បាល់បាន២០គ្រាប់ក្នុងពេលលឿនជាងនេះនៅលីកកំពូលអង់គ្លេស គឺលោក Fred Pagnam រកបាន ២០ គ្រាប់ក្នុង ២៣ ប្រកួតក្នុងឆ្នាំ១៩១៥ និងលោក Ronald Orr រកបាន ២០ គ្រាប់ក្នុង ២៤ ប្រកួតក្នុងឆ្នាំ១៩០៩ ៕

ប្រភព : dailymail