គ្រូបង្វឹក់របស់ក្លឹបបិសាចក្រហម  Manchester United លោក Jose Mourinho បានលើកឡើងថា ខ្សែប្រយុទ្ធ Alexis Sanchez អាចនឹងត្រូវអវត្តមានរយៈពេលដ៏យូរដោយសារបួសសរសៃពួគន្លាក់ជើងពេលហ្វឹកហាត់ជាមួយក្លឹប។

Sanchez ប្រហែលអវត្តមានរយៈពេលវែងដោយសាររបួសពេលហ្វឹកហាត់
Sanchez ប្រហែលអវត្តមានរយៈពេលវែងដោយសាររបួសពេលហ្វឹកហាត់

កីឡាករជម្រើសជាតិឈីលីវ័យ29ឆ្នាំរូបនេះ បានរងរបួសអំឡុងពេលហ្វឹកហាត់កាលថ្ងៃព្រហស្បតិ៍។ ក្លឹបនៅមិនទាន់ទទួលការស្គែនដើម្បីបញ្ជាក់ពីកម្រិតនៃរបួសនៅឡើយទេ ប៉ុន្តែលោក Mourinho និយាយថាគេបានស្រែកក្នុងភាពឈឺចាប់ហើយនឹងអវត្តមានរហូតដល់ទៅ 6សប្ដាហ៍។

លោក Mourinho បាននិយាយថា៖ «វាគឺជារបួសសាច់ដុំដ៏កាចសាហាវមួយ។ គាត់មិនទាន់បានស្កេននៅឡើយទេ ប៉ុន្តែខ្ញុំដឹងពីរបួសរបស់គាត់។ តាមបទពិសោធន៍របស់ខ្ញុំការស្រែកយំដ៏ឈឺចាប់និងរបៀបដែលវាបានកើតឡើងវានឹងមានរយៈពេលយូរ។ សម្រាប់ខ្ញុំនិង Alexis Sanchez កម្រិតនៃរបួសគឺខុសពីរបួសដែល Lindelof ទទួលរង ហើយវាមិនងាយស្រួលទេ»

ប្រភព៖ BBC