គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានទទូចឱ្យក្លឹបរៀបចំចុះកិច្ចព្រមព្រៀងថ្មីជាមួយកីឡាករពីរអ្នករបស់ខ្លួន Cesc Fabregas និង David Luiz ។

Sarri ទាមទារឱ្យ Chelsea ចុះកិច្ចសន្យាថ្មីជាមួយ Fabregas និង David Luiz
Sarri ទាមទារឱ្យ Chelsea ចុះកិច្ចសន្យាថ្មីជាមួយ Fabregas និង David Luiz

ពិតណាស់ថ្មីៗនេះប្រធានក្លឹបលោក Cesar Azpilicueta បានធ្វើការចុះហត្ថលេខាថ្មីជាមួយកីឡាករ2 3នាក់រួចហើយដូចជា  N’Golo Kante, Marcos Alonso និង Pedro។ ប៉ុន្តែគ្រូបង្វឹកសញ្ចាតិអីុតាលីរូបនេះចង់ឱ្យក្លឹបចុះហត្ថលេខាជាមួយកីឡាករ2 នាក់ដូចជា Cesc Fabregas និង David Luiz ព្រោះពួកគេទាំងពីផុតកុងត្រានារដូវក្ដៅនេះហើយ។

លោក Maurizio Sarri បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយក្លឹបអំពីរឿងនេះកាលពី 1 ខែមុន។ ខ្ញុំដឹងយ៉ាងច្បាស់ថាវាមិនងាយស្រួលនោះទេ។ ប៉ុន្តែខ្ញុំគិតថាយើងអាចធ្វើកិច្ចព្រមព្រៀងថ្មីសម្រាប់ទាំងពីរបាន។ ពួកគេជាកីឡាករសំខាន់សម្រាប់យើង។ វាជាការលំបាកណាស់ក្នុងការស្វែងរកខ្សែការពារកណ្តាលសម្រាប់កម្រិតនេះហើយវាជាការលំបាកក្នុងការស្វែងរកខ្សែបម្រើកណ្តាលផ្នែកបច្ចេកទេសដូចជា Fabregas ដូច្នេះខ្ញុំគិតថាពួកគេត្រូវតែស្នាក់នៅជាមួយយើងបន្តទៀត»

ប្រភព៖ Metro