Tiger Street Football Festival 2018
Tiger Street Football Festival 2018 នៅ​សៀមរាប

សំរាប់​ការប្រកួត Tiger Street Football Festival 2018  បាន​បើក​ការ​ការប្រកួត​មណ្ឌល​ទី4 គឺ​មណ្ឌល​សៀម​រាម ចាប់ពី​ម៉ោង 6:45 នាទី​ព្រឹក​ថ្ងៃទី 10 ខែកុម្ភៈ ដោយ​ការចូលរួម​ពី​ក្រុម​កាន់តែ​ច្រើនជាង​ឆ្នាំមុន រហូតដល់ 112 ក្រុម​សម្រាប់​មណ្ឌល​សៀមរាប​នេះ។ ដូចនេះហើយ​ក្រុម​គ​ណះ​កម្ម​ការ​បានសំរេច​ថា​ការប្រកួត​មិន​សំរាក ហើយ​បើក​ការប្រកួត​ពី ម៉ោង​៧ រហូតដល់ ៦:៣០ ល្ងាច។

Tiger Street Football Festival 2018
Tiger Street Football Festival 2018 នៅ​សៀមរាប

ក្នុងឱកាស​បើកឆាកប្រកួតក្នុង​មណ្ឌល​សៀម​រាមនេះ  លោក វ៉ុ​ង សុង​វៃ (Wong Soeng Wei) នាយក​ផ្នែក​ហិរញ្ញវត្ថុ នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ  បាន​មានប្រសាសន៍ថា ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival 2018 គឺជា​រដូវ​កាល​ទី6 ហើយ។  ខេត្តសៀមរាប​គឺជា​មណ្ឌល​ទី4 ហើយ​ក្នុង​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 បន្ទាប់ពី​ចាប់ផ្តើម​បើកឆាក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ។ ហើយ​ការប្រកួត​មាន​លក្ខ​ណះ​ធំ​ជាង​មុន យើង​មាន​ក្រុម​ប្រហែល​ជាង ៥០០ ក្រុម ។ ហើយ​កីឡាករ​មាន​រហូតដល់​៣៥០០​នាក់ សំរាប់​មណ្ឌល​មាន​ដល់​ទៅ​៨​មណ្ឌល ជាពិសេស​ទីតាំង​ប្រកួត​កើនឡើង​រហូតដល់ 8 ក្រុង​ទូទាំងប្រទេស​ជាមួយ​រង្វាន់​សរុប​កាន់តែ​អស្ចារ្យ​រហូតដល់ $50,000 ជា​កិច្ចបញ្ចប់​សូម​ឲ​កីឡាករ​បញ្ចេញ​សមត្ថភាព នឹង​ទទួលបាន​ជោកជ័យ​គ្រុប់ៗ​គ្នា ៕

Tiger Street Football Festival 2018
Tiger Street Football Festival 2018 នៅ​សៀមរាប

សម្រាប់ក្រុម​ជើង​​​ឯក​ប្រចាំ​មណ្ឌល​សៀមរាប​​បានទៅលើក្រុម​ Next Step FC ក្រុមនេះនឹងត្រូវឡើងទៅប្រកួតវគ្គ​ផ្ដាច់​ព្រ័ត្រ ដែលនឹង​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​១០-១១ ខែ​មីនា ឆ្នាំ​២០១៨។ ​​វគ្គ​នេះ​គឺ​ប្រជុំ​​ទៅ​ដោយ​ជើង​ខ្លាំង​មក​ពី​ ៨ មណ្ឌល​ ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​ដូច​វគ្គ​ជម្រុះ​នៅ​តាម​មណ្ឌល​នីមួយ​ៗ​ដូច​គ្នា។

Tiger Street Football Festival 2018
ក្រុម​ Next Step FC

​ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival ២០១៨ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018