Photo of Fernando torres
Fernando torres of Atlético Madrid

Fernando Torres ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ចំៗ​ថា ខ្សែ​ប្រយុទ្ធ Diego Costa ត្រូវ​តែ​រៀន​សូត្រ​អំពី​កំហុស​របស់​ខ្លួន ដើម្បី​ចៀសវាង​កុំ​ឲ្យ​បាន​កាត​ក្រហម​ដូច​ប្រកួត​ជាមួយ Gatafe ទៀត។

ខ្សែ​ប្រយុទ្ធ Torres បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Espanola ថា៖ “Costa ត្រូវ​តែ​រៀន​សូត្រ​ពី​អ្វី​ដែល​គេ​គួរ​ធ្វើ និង​អ្វី​ដែល​គេ​មិន​គួរ​ធ្វើ ពេល​កំពុង​ប្រកួត។ គេ​មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ខ្លួន​លេង​ឲ្យ​បាន​កាត​ក្រហម ដូច​អ៊ីចឹង​ម្ដង​ទៀត​ឡើយ ព្រោះ​ Atletico ត្រូវ​ការ​គេ​ណាស់”។

Photo of Diego Costa
Diego Costa of Atlético Madrid

Torres បាន​បន្ត​ទៀត​ថា៖ “យើង​សប្បាយ​ចិត្ត​ណាស់ ដែល​បាន​គេ​មក​ចូល​រួម​ជាមួយ​យើង។ គេ​លេង​បាន​ល្អ​ណាស់ នៅ​រដូវ​កាល​​ដែល​យើង​ឈ្នះ​ពាន​ La Liga (២០១៣-១៤)។ យើង​សង្ឃឹម​ថា គេ​នឹង​ធ្វើ​បាន​កាន់​តែ​ល្អ នៅ​ពេល​នេះ ដើម្បី​ជួយ​ Atletico ឈ្នះ​ពាន​ជា​ច្រើន​ទៀត”។

សូម​បញ្ជាក់​ផង​ដែរ​ថា Costa បាន​ស៊ុត​ចូល​មួយ​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​ជា​លើក​ទី ២​ឲ្យ​ក្លឹប Atletico ក្នុង​លីគ​កំពូល​អេស្ប៉ាញ កាល​ពី​ថ្ងៃ​ទី ៦​មករា​កន្លង​ទៅ ពេល​ក្លឹប​ប៉ះ​ជាមួយ​ Gatafe។ ទោះ​ជា​យ៉ាង​ណា ខ្សែ​ប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ភ្លាម​ៗ​ក្រោយពី​ស៊ុត​ចូល បន្ទាប់​ពី​បាន​កាត​លឿង​ចំនួន ២ ក្នុង​នោះ​មួយ​នៅ​នាទី ៦២ ទាក់​ទង​នឹង​រឿង​ឲ្យ​កែង​កីឡាករ​ក្រុម​ផ្សេង ហើយ​កាត​លឿង​មួយ​ទៀត​នៅ​នាទី ៦៨ ទាក់​ទិន​នឹង​រឿង​អបអរ​ពេកពេល​ស៊ុតចូល៕
ប្រភពពី៖ marca