photo of Dani Ceballos
Dani Ceballos of Real Madrid

ក្រុម Tottenham កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា ដែលត្រូវបានគេវាយតម្លៃលើខ្សែបម្រើសញ្ចាតិ អេស្ប៉ាញ កីឡាករ Dani Ceballos  ។

ខ្សែប្រយុទ្ធវ័យ 21 ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាជាមួយក្លឹប Real Madrid អំឡុងពេលរដូវក្តៅ ប៉ុន្តែរូបគេបានបរាជ័យក្នុងការបង្កើតសម្ថភាពជាមួយ Zinedine Zidane ។

Ceballos ត្រូវបានគេវាយតម្លៃខ្ពស់នៅក្នុងការប្រកួត ហើយគាត់មិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ចំណាយពេលវេលាបន្ថែមទៀតសម្រាប់ក្រុម Real Madrid និងលេងជាកីឡាករបម្រុងរបស់ក្រុមនេះទៀតបានទេ ។​

របាយការណ៍បានអះអាងថា Arsenal និង Spurs បានបើកការចរចារសម្រាប់កីឡាករវ័យ 21 ឆ្នាំនេះ ហើយក្រុម AC Milan ក៏កំពុងពិនិត្យមើលស្ថានភាពរបស់គាត់ផងដែរ ។

ក្រុម Spurs ពិតជាអាចធ្វើបានក្នុងរដូវកាលនេះ ហើយការខ្ចីជើងកីឡាករ Ceballos នឹងក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ភាគីទាំងពីរ ។

ប្រភពពី៖ sportslens