photo of Danny Rose
Danny Rose of Tottenham Hotspur

Tottenham មានឆន្ទៈក្នុងការលក់ Danny Rose ទៅអោយគូប្រជែងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ។ យោងតាមសារព័ត៌មាន Daily Star បានអោយដឹងថា Pochettino នឹងដាក់លក់ខ្សែការពារ របស់អង់គ្លេស រូបនេះ ក្នុងតម្លៃ 45 លានផោន ។

ដូចជាក្រុម Manchester United និង Manchester City ជាក្លឹបដែលមានចំណាប់អារម្មណ៍ទៅលើកីឡាករនេះ ហើយវានឹងមានភាពគួរអោយចាប់អារម្មណ៍ ដើម្បីមើលថាតើខ្សែការពារ Danny Rose នឹងផ្លាស់ប្តូរក្លឹបទៅមួយណានៅខែមករានេះ ។ សារព័ត៌មាន Daily Star ជឿថា Chelsea កំពុងតាមដានស្ថានភាពរបស់កីឡាកររូបនេះ ផងដែរ ។

Tottenham មានបំណងលក់គាត់នៅខែក្រោយ ក៏ដូចជាចុងបញ្ចប់នៃរដូវកាលនេះផងដែរ ។ ជាក់ស្តែង Pochettino គ្រាន់តែចង់បានកីឡាករដែលមានការប្តេជ្ញាចិត្ត ចំពោះក្លឹបរបស់គេប៉ុណ្ណោះ។

ទាំងក្រុម Man City និង Man Utd ត្រូវការកីឡាករឆ្នើមរូបនេះ គាត់និងចាកចេញនៅខែមករាខាងមុខនេះ ហើយ Rose នឹងក្លាយជាកីឡាករល្អសម្រាប់ពួកគេ។

ប្រភពពី៖ sportslens