ភ្នាក់ងាររបស់កីឡាករខ្សែការពារ Antionio Valencia បាននិយាយថា កីឡាកររបស់ខ្លួននឹងចាកចេញពី Manchester United នារដូវកាលក្រោយ ទៅលេងឱ្យ  Inter Milan របស់អុីតាលី។

Valencia ចង់ចាកចេញពី Man Utd នារដូវកាលក្រោយ
Valencia ចង់ចាកចេញពី Man Utd នារដូវកាលក្រោយ

ពិតណាស់ កុងត្រារបស់ខ្សែការពារស្លាបស្ដាំរូបនេះផុតកំណត់នារដូវកាលក្រោយ ខណៈដែរព័ត៌មានរបស់អុីតាលីក៏បានចុះផ្សាយដែរហើយថា ពួកគេទាំងពីរក៏រៀបចំពិភាក្សាគ្នាហើយដែរ។

មុនមកលេងជាមួយក្លឹបយក្សមួយនេះ Valencia ធ្លាប់លេងឱ្យក្លឹបដូចជា Wigan, Villarreal, Recreativo Huelvan និង El Nacional ផងដែរ។ នារដូវថ្មីនេះវិញលោកទើបលេងបាន 8ប្រកួតប៉ុណ្នោះ៕

ប្រភព៖ 9sportpro