គ្រូបង្វឹកក្រុម Barcelona លេាក Ernesto Valverde បានអះអាងថា ខ្សែប្រយុទ្ធ Osmane Dembele ដែរទិញពី Borussia Dortmund លេងមិនបានល្អ ដូចលោកបានរំពឹងទុកនោះទេ។

photo of Ousmane Dembele
Ousmane Dembele of Barcelona

កីឡាករបារាំងរូបនេះ ត្រូវបានប្តូរចូលនៅនាទីទី63 ដោយជំនួសកីឡាករ Paco Alcacer ប៉ុន្តែរូបគេមិនអាចជួយក្រុមអោយទទួលបានជ័យជម្នះឡើយ ដោយ Barcelona បានត្រឹមទទួលលទ្ធផលស្មើគ្នា 0ទល់នឹង0 ជាមួយ Getafe ប៉ុណ្នោះ។

Valverde បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយចប់ការប្រកួតថា “ខ្ញុំគិតថា ការប្តូរគាត់ចូលនឹងល្អសម្រាប់យើង ដូចជាការញាក់បាល់ 1ទល់នឹង1 ជាមួយគូប្រកួត។ គាត់ធ្វើមិនបានល្អទេ វាអាចមកពីគាត់មិនសូវបានបង្ហាញខ្លួនលើទីលាន។ គាត់ក៏បានព្យាយាមដែរ”៕

ប្រភពពី៖ by433