ប្រធាន UEFA បានឱ្យដឹងថា បច្ចេកវិជ្ជាជំនួយការ​អាជ្ញាកណ្ដាលដែរហៅថា (VAR) នឹងឱ្យប្រើនៅវគ្គ 16ក្រុមចុងក្រោយនៅពាននៃពានអឺរ៉ុប​ទាំងពីដូចជា Champions League និង Europa League នារដូវកាលនេះ។

VAR នឹងដាក់ប្រើនៅវគ្គ 16ក្រុម Champions League និង Europa League
VAR នឹងដាក់ប្រើនៅវគ្គ 16ក្រុម Champions League និង Europa League

ការ​សម្រេច​នេះ​ធ្វើ​ឡើង​នៅ​ការ​ប្រជុំ​ថ្នាក់​ដឹកនាំ UEFA ក្នុង​ថ្ងៃ​នេះ នៅ​ទីក្រុង​ Dublin នៅ​សាធារណរដ្ឋ​ អៀរឡង់​ ក្រោយ​ពី​ការ​ធ្វើ​តេស្ត​បច្ចេកទេស​បាន​ជោគជ័យ និង​ការ​បង្ហាត់​អាជ្ញាកណ្ដាល​នៅ​រយៈ​ពេល​ប្រមាណ​ខែ​ចុង​ក្រោយ​នេះ។

លោក Aleksander Ceferin ប្រធាន UEFA បាននិយាយថា៖ «យើងត្រៀមរួចរាល់ក្នុងការប្រើ  VAR លឿនជាងផែនការដែរពួកយើងគ្រោងទុកទៅទៀត ហើយខ្ញុំជឿជាក់ថាវានឹងមានប្រយោជន៍សម្រាប់ការប្រកួតរបស់យើង ព្រោះវានឹងផ្តល់ជំនួយដ៏មានតម្លៃដើម្បីផ្គូរផ្គងមន្រ្តីនិងនឹងកាត់បន្ថយការសម្រេចចិត្តមិនត្រឹមត្រូវរបស់អាជ្ញាកណ្ដាលក្នុងការប្រកួត»។ និយាយអោយចប់ទៅគឺអោយតែពានដែរ UEFA ជាអ្នកបង្កើតគឺប្រើទាំងអស់៕

ប្រភព៖ Daily Mail