photo of Marco Verratti
Marco Verratti of Paris Saint-Germain

ខែ្សបម្រើរបស់ Paris Saint Germain កីឡាករ Marco Verratti គិតថា ក្រុមរបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ជំនួបទល់នឹង Real Madrid ក្នុងពានរង្វាន់ Champion League នៃវគ្គ​ 16ក្រុមចុងក្រោយ។

វាជាការប្រកួតដ៏ធំសម្រាប់ក្រុមទាំងពីរ ពីព្រោះក្រុមទាំងពីរជាក្រុម ដែលសម្បូរទៅដោយខែ្សប្រយុទ្ធល្អៗ នឹងជាក្រុមខ្លាំងនៃលីករបស់ពួកគេ ។

Verratti បាននិយាយថា “ខ្ញុំគិតថា ពួកយើងបានត្រៀមខ្លួនរួចហើយ សម្រាប់លេងទល់ Real Madrid។ វាគឺជាការប្រកួតដ៏សំខាន់ ដូច្នេះយើងត្រូវតែផ្តោតអារម្មណ៍ លើការប្រកួតឲ្យបានល្អ។ ក្រុមទាំងពីរសង្ឃឹម 50-50 ដូចគ្នា”៕

ប្រភពពី៖​ by433