Vinicius Junior
Vinicius Junior ​រក​គ្រាប់​បាល់​ឱ្យ Real Madrid ​លើក​ដំបូង​នៅ La Liga

ក្រុម Real Madrid ​បាន​បន្ដ​ជ័យជម្នះ​ទៀត​ហើយ​នៅ​យប់មិញ ​ដោយ​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ​៣-០ ​ឯ​ណោះ។

៣​គ្រាប់​នេះ​ដែរ ក៏​មាន​១​គ្រាប់​កើត​ចេញ​ពី​ជើង​របស់ Vinicius Junior ​កីឡាករ​វ័យ​ក្មេង​របស់​អធិរាជ​ស​ផង​ដែរ។ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ដំបូង​សម្រាប់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ឱ្យ​ក្រុម Real Madrid ​ក្នុង​ក្របខណ្ឌ La Liga ​របស់​អេស្ប៉ាញ។ ​បាន​៣​ពិន្ទុ​នេះ ​ក៏​ជួយ​ឱ្យ​ក្រុម Real Madrid ​កាន់​តែ​កៀក​ជាមួយ​ក្រុម Atletico Madrid ​ផង​ដែរ ​ដោយ​គំលាត​គ្នា​ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​តតាំង​គ្នា​ក្នុង​ប្រកួត​បន្ទាប់​នេះ​ហើយ​នៅ​ចុង​សប្ដាហ៍​នេះ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​ក្រុម Real Madrid ​មុន​ប៉ះ​ក្រុម AT Madrid ​គឺ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម ​Barcelona ​សិន ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ​នៅ​ថ្ងៃ​ពុធ​នេះ ៕