photo of Jonny Evans
Jonny Evans of West Bromwich Albion

គ្រូបង្វឹករបស់ Arsenal លោក Arsene Wenger បាននិយាយថា ក្រុមរបស់លោក មិនមានលទ្ធភាពទិញកីឡាករ Jonny Evans ពី West Bromwich Albion ទេកាលពីខែមករា។ ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញខ្លួនជាអ្នកនាំមុខគេ ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 30 ឆ្នាំរូបនេះ បើទោះបីជាមានក្លឹប Manchester City ចាប់អារម្មណ៍ក៏ដោយ ។

ទោះបីជាគ្រូបង្វឹក West Brom លោក Alan Pardew បានយល់ស្របក្នុងការ  Evans ទៅអោយ Arsenal ក៏ដោយ ប៉ុន្តែ លោក Alan Pardew បានបដិសេធក្នុងការលក់ កីឡាករវ័យ 30 ឆ្នាំរូបនេះវិញ ក្រោយពី Arsenal អោយតម្លៃនៅឆ្ងាយពេកដែលខ្លួនចង់បាន ។

បន្ទាប់មក ក្លឹប Arsenal បានសម្រេចចិត្តចំណាយលុយ 55 លានផោនទៅលើកីឡាករ Aubameyang របស់ Dortmund ។ ហើយលោក Wenger បាននិយាយថា ក្រុមខាងភាគខាងជើងនៃទីក្រុងឡុងដ៍ មិនមានលទ្ធភាពចំណាយអ្វីដែរ West Brom ចង់បាននោះទេ ខណៈដែលក្លឹបធំៗ កំពុងស្ថិតក្នុងការដេញថ្លៃលើកីឡាករវ័យ 30 ឆ្នាំរូបនេះផដដែរ៕

ប្រភពពី៖ goal